​ដើម​ស្រល់​ក្តី​ ​ដើម​ចន្ទន៍​ក្តី​ ​ឬ​ដើម​ឈូកក្រហម​ក្តី​ ​មក​ពួត​បង្កាត់​ ​ភ្លើង​ ​ក៏​ឆេះ​ប្រាកដ​ឡើង​ ​ភ្លើង​នោះ​ ​មាន​អណ្តាត​ផង​ ​មាន​ពណ៌​ផង​ ​មាន​ពន្លឺផង​ ​គេ​អាច​ធ្វើការ​ ​ដែល​ត្រូវ​ធ្វើ​ដោយ​ភ្លើង​ ​នឹង​ភ្លើង​នោះ​ក៏បាន​ ​ចំណែក​ភ្លើង​ណា​ ​ដែល​ពួក​បុរស​ ​កើតអំពី​ចណ្ឌាល​ត្រកូល​ ​អំពី​នេសាទ​ត្រកូល​ ​អំពី​វេណុ​ត្រកូល​ ​អំពី​រថការ​ត្រកូល​ ​អំពី​បុ​ក្កុ​សត្រ​កូល​ ​កាន់​យក​នូវ​ពំនួតភ្លើង​ខាងលើ​ ​(​ជា​វិការៈ​)​ ​នៃ​ស្នូក​ឆ្កែ​ក្តី​ ​ស្នូកជ្រូក​ក្តី​ ​ស្នូក​ជាង​ជ្រលក់​ក្តី​ ​ដើមល្ហុង​ប្រេង​ក្តី​ ​មក​ពួត​បង្កាត់​ ​ភ្លើង​ក៏​ឆេះ​ប្រាកដ​ឡើង​ ​ភ្លើង​នោះ​សោត​ ​ក៏​មាន​អណ្តាត​ដូចគ្នា​ ​មាន​ពណ៌​ដូចគ្នា​ ​មាន​ពន្លឺ​ក៏​ដូចគ្នា​ដែរ​ ​ទាំង​គេ​អាច​ធ្វើការ​ ​ដែល​ត្រូវ​ធ្វើ​ដោយ​ភ្លើង​ ​នឹង​ភ្លើង​នោះ​ក៏បាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដ្បិត​ភ្លើង​ទាំងអស់​ ​សុទ្ធតែ​មាន​អណ្តាត​ផង​ ​មាន​ពណ៌​ផង​ ​មាន​ពន្លឺផង​ ​ទាំង​គេ​អាច​ធ្វើការ​ ​ដែល​ត្រូវ​ធ្វើ​ដោយ​ភ្លើង​ ​នឹង​ភ្លើង​នោះ​ ​បាន​ទាំងអស់​។​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់