​វៀរចាក​អទិន្នាទាន​ ​វៀរចាក​អ​ព្រហ្មចរិយៈ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណ​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នក​ត្រេកអរ​នឹង​កុសលធម៌​ ​ដែល​ជា​តួ​ហេតុ​ ​ក៏​ដូចគ្នានឹង​រឿង​បង្កាត់ភ្លើង​ ​យ៉ាងនោះ​ដែរ​។​
 [​៨៨​]​ ​កាលបើ​ព្រះ​សព្វញ្ញូ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ឯ​សុ​ការី​ព្រាហ្មណ៍​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​បេ​។​ ​តាំងពី​ថ្ងៃនេះ​តទៅ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​។​ ​

​ចប់​ ​ឯ​សុ​ការី​សូត្រ​ ​ទី៦​។​

ថយ | ទំព័រទី ១៦៩ | បន្ទាប់