​ធន​ញ្ជា​និ​សូត្រ​ ​ទី៧​


 [​៨៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ទក្ខិណា​គិរិ​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​រូប​។​ ​គ្រានោះ​ ​មាន​ភិក្ខុ​មួយ​រូប​ ​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​រួចហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ឯ​ទក្ខិណា​គិរិ​ជនបទ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​សារីបុត្រ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រាក់ទាក់​ ​និង​គួរ​រីករាយ​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​៩០​]​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​សួរ​ភិក្ខុ​នោះ​ ​ដែល​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​មិន​មាន​អាពាធ​ ​ទាំង​មាន​ព្រះ​កាយពល​ទេ​ឬ​។​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​មិន​មាន​អាពាធ​ ​ទាំង​មាន​ព្រះ​កាយពល​ទេ​។​ ​ម្នាល​អាវុសោ​ ​ចំណែកខាង​ភិក្ខុសង្ឃ​ ​មិន​មាន​រោគ​ ​ទាំង​មាន​កំឡាំង​ទេ​ឬ​។​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់