ម្នាលអាវុសោ ភិក្ខុសង្ឃមិនមានរោគ ទាំងមានកំឡាំងដែរ។ ម្នាលអាវុសោ ក្នុងស្រុកតណ្ឌុលបាលទ្វារា(១) ក្នុងក្រុងរាជគ្រឹះនុ៎ះ មានព្រាហ្មណ៍ឈ្មោះ ធនញ្ជានិ ម្នាលអាវុសោ ធនញ្ជានិព្រាហ្មណ៍ (នោះ) មិនមានរោគ ទាំងមានកំឡាំង ដែរឬ។ ម្នាលអាវុសោ ឯធនញ្ជានិព្រាហ្មណ៍ មិនមានរោគ ទាំងមានកំឡាំង ដែរ។ ម្នាលអាវុសោ ចុះធនញ្ជានិព្រាហ្មណ៍ មិនប្រហែសធ្វេសទេឬ។ ម្នាលអាវុសោ សេចក្តីមិនធ្វេសប្រហែស របស់ធនញ្ជានិព្រាហ្មណ៍ មានពីណា ម្នាលអាវុសោ ព្រោះធនញ្ជានិព្រាហ្មណ៍ អាងព្រះរាជា ក៏រឹបជាន់ពួកព្រាហ្មណ៍ និងគហបតី អាងពួកព្រាហ្មណ៍ និងគហបតី ក៏បោកប្រាស់ព្រះរាជា ឯភរិយារបស់គាត់ មានសទ្ធា ដែលគាត់នាំមកអំពីត្រកូលមានសទ្ធា នាងនោះ ក៏ធ្វើកាលកិរិយាទៅហើយ ភរិយាឯទៀត ដែលគាត់
(១) ក្នុងអដ្ឋកថា ថា ក្នុងក្រុងរាជគ្រឹះ មានទ្វារធំៗ៣២ មានទ្វារតូចៗ៦៤។ ក្នុងទ្វារទាំងធំ ទាំងតូចនោះ មានទ្វារ១នេះ ឈ្មោះតណ្ឌុលបាលទ្វារា។