​នាំមក​ ​អំពី​ត្រកូល​មិន​មាន​សទ្ធា​ ​ក៏​ជា​ស្ត្រី​មិន​មាន​សទ្ធា​។​ ​ម្នាល​អាវុសោ​ ​យើង​បានឮ​ថា​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ប្រហែសធ្វេស​ ​ឈ្មោះថា​ ​បានឮ​ដំណឹង​មិនល្អ​ហើយ​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​យើង​នឹង​បាន​ចួប​ធន​ញ្ជា​និ​ព្រាហ្មណ៍​ម្តង​ទៅអេះ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​បាន​និយាយ​ចរចា​ម្តង​ទៅអេះ​។​ ​ទើប​ព្រះ​សារីបុត្ត​មាន​អាយុ​ ​នៅ​តាម​សប្បាយ​ ​ក្នុង​ទក្ខិណា​គិរី​ ​ហើយ​ចេញទៅ​កាន់​ចារិក​ ​សំដៅ​ទៅត្រង់​ក្រុង​រាជគ្រឹះ​ ​កាល​ត្រាច់​ទៅកាន់​ចារិក​ ​តាមលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​រាជគ្រឹះ​នោះ​។​
 [​៩១​]​ ​សេចក្តី​ដំណាល​ថា​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​នៅ​អាស្រ័យ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ទ្រង់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​។​ ​ចួន​សម័យ​នោះ​ឯង​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​ឲ្យ​ពួក​មនុស្ស​រូត​ទឹកដោះគោ​ទាំងឡាយ​ ​ក្នុង​ឃ្នង​គោ​ ​នា​ខាងក្រៅ​នគរ​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់