[​៩២​]​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​និយាយ​នឹង​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​ដែល​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នកជា​បុគ្គល​មិន​ប្រហែសធ្វេស​ទេ​ឬ​។​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សេចក្តី​មិន​ប្រហែសធ្វេស​របស់​យើង​ ​នឹង​មាន​មក​ពីណា​ ​ព្រោះ​យើង​ត្រូវ​ចិញ្ចឹម​មាតាបិតា​ ​ត្រូវ​ចិញ្ចឹម​កូន​ប្រពន្ធ​ ​ត្រូវ​ចិញ្ចឹម​ខ្ញុំ​ ​និង​បុរស​អ្នកធ្វើការ​ ​ត្រូវ​ធ្វើ​កិច្ច​របស់​មិត្រ​អាមាត្យ​ ​ដល់​ពួក​មិត្រ​អាមាត្យ​ ​ត្រូវ​ធ្វើ​កិច្ច​របស់​ញាតិសាលោហិត​ ​ដល់​ពួក​ញាតិសាលោហិត​ ​ត្រូវ​ធ្វើ​កិច្ច​របស់​ភ្ញៀវ​ ​ដល់​ពួក​ភ្ញៀវ​ ​ត្រូវ​ធ្វើ​កិច្ច​របស់​បុព្វ​បេត​ ​ដល់​ពួក​បុព្វ​បេត​ ​ត្រូវ​ធ្វើ​កិច្ច​របស់​ទេវតា​ ​ដល់​ពួក​ទេវតា​ ​ត្រូវ​ធ្វើ​រាជកិច្ច​ដល់​ព្រះរាជា​ ​សូម្បី​កាយ​នេះ​ ​យើង​ក៏​ត្រូវ​ចិញ្ចឹម​ឲ្យ​ធាត់​ធំ​ចំរើន​។​
 [​៩៣​]​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រព្រឹត្ត​ខុសគន្លងធម៌​(​១​)​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះ​ហេតុ​មាតាបិតា​ ​ពួក​និរយបាល​ ​ទង់ទាញ​បុគ្គល​នោះ​ ​ទៅ​ទម្លាក់​ក្នុង​នរក​ ​ព្រោះហេតុតែ​ការប្រព្រឹត្តិ​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​តើ​បុគ្គល​នោះ​ ​គួរ​អង្វរ​ថា​
​(​១​)​ ​សំដៅយក​មនុស្ស​ទ្រុស្តសីល៥​ ​ឬ​ទ្រុស្តសីល១០​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់