បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ក៏គង់តែពួកនិរយបាល ទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៥] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុទាសៈ និងបុរសជាកម្មករ ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ សូមកុំឲ្យពួកនិរយបាល ទង់ទាញខ្ញុំទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ ឬក៏ទាសៈ និងបុរសជាកម្មករ របស់បុគ្គលនោះ គួរអង្វរថា ចៅហ្វាយខ្ញុំនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ចៅហ្វាយខ្ញុំនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។