[៩៨] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុភ្ញៀវទាំងឡាយ ពួកនិរយបាល ទង់ទាញអ្នកនោះ ទៅទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បានដែរឬ ឬក៏ពួកភ្ញៀវ របស់អ្នកនោះ គួរអង្វរថា អ្នកនុ៎ះឯង បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៩] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុបុព្វបេតៈទាំងឡាយ ពួកនិរយបាល ទង់ទាញមនុស្សនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា