កងរំពង១។ ព្រះគោតមដ៏ចំរើននោះ ទ្រង់ញុំាងបរិស័ទឲ្យដឹងច្បាស់ ដោយព្រះសូរសេងយ៉ាងណា ព្រះសូរសេងរបស់ព្រះគោតមនោះ ក៏មិនផ្សាយចេញទៅខាងក្រៅ អំពីបរិស័ទយ៉ាងនោះ។ ឯពួកបរិស័ទទាំងនោះ លុះព្រះគោតមដ៏ចំរើននោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ រមិលមើល មិនបានលះបង់ (នូវសេចក្តីសរសើរអំពីធម្មកថា) ហើយចៀសចេញទៅ ដោយពាក្យថា ម្នាលគ្នាយើង យើងបានឃើញព្រះគោតមដ៏ចំរើននោះ កំពុងស្តេចទៅ យើងបានឃើញព្រះគោតមទ្រង់ឈរ យើងបានឃើញព្រះគោតម ទ្រង់ចូលទៅកាន់ចន្លោះផ្ទះ យើងបានឃើញព្រះគោតមគង់ស្ងៀម ក្នុងចន្លោះផ្ទះ យើងបានឃើញព្រះគោតម កំពុងសោយក្នុងចន្លោះផ្ទះ យើងបានឃើញព្រះគោតមសោយរួចហើយ ទ្រង់គង់ស្ងៀម យើងបានឃើញព្រះគោតមសោយរួចហើយ ទ្រង់អនុមោទនា យើងបានឃើញព្រះគោតម ស្តេចមកកាន់អារាម យើងបានឃើញព្រះគោតមស្តេចទៅកាន់អារាមគង់ស្ងៀម យើងបានឃើញ