ព្រះគោតមស្តេចទៅកាន់អារាម ទ្រង់សំដែងធម៌ ក្នុងកណ្តាលបរិស័ទ ព្រះគោតមដ៏ចំរើននោះ ប្រាកដដូច្នេះផង ប្រាដកដូច្នេះផង ក្រៃលែងជាងនោះទៅទៀតផង។
[៧] កាលបើឧត្តរមាណព ពោលយ៉ាងនេះហើយ ព្រហ្មាយុព្រាហ្មណ៍ ក៏ក្រោកអំពីអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះត្រង់ទីដែលព្រះមានព្រះភាគគង់ បន្លឺនូវឧទានវាចា អស់វារៈ៣ដងថា សូមថ្វាយបង្គំព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ... សូមថ្វាយបង្គំព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ធ្វើដូចម្តេចហ្ន៎ យើងគប្បីបានចួបនឹងព្រះគោតមដ៏ចំរើននោះ ក្នុងកាលរឿយៗ ធ្វើដូចម្តេចហ្ន៎ គប្បីមានកថាសល្លាបៈណាមួយ។
[៨] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនវិទេហៈ តាមលំដាប់ ក៏បានដល់នគរមិថិលា។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុង មឃទេវម្ពវ័ន (ព្រៃស្វាយ របស់ព្រះរាជា ព្រះនាម មឃទេវៈ) ជិតក្រុងមិថិលានោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងមិថិលា បានឮដំណឹងថា ព្រះសមណគោតម