​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខវេទនា​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​គាត់​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានបុណ្យ​ដោយ​ត្បូង​ ​ដូច្នេះ​រួចហើយ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្រ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បុរស​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខវេទនា​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​គាត់​ថ្វាយបង្គំ​បាទា​ព្រះ​សារីបុត្រ​មាន​អាយុ​ដោយ​ត្បូង​ ​មួយទៀត​ ​គាត់​មានប្រសាសន៍​យ៉ាងនេះ​ថា​ ​សូមឱកាស​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​ព្រះ​សារីបុត្រ​មាន​អាយុ​ ​និមន្ត​ចូល​ទៅ​និវេសនដ្ឋាន​ ​របស់​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​។​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ក៏​ទទួល​ដោយ​តុណ្ហីភាព​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់