​[​១១៥​]​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅ​និវេសនដ្ឋាន​របស់​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​ប្រគេន​។​ ​លុះ​ព្រះ​សារីបុត្រ​មាន​អាយុ​គង់​ហើយ​ ​ក៏​និយាយ​នឹង​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​យ៉ាងនេះ​ថា​ ​នែ​ធន​ញ្ជា​និ​ ​(​យន្ត​ ​គឺ​សរីរៈ​ដែល​មាន​ចក្រ៤​ ​មាន​ទ្វារ៩​)​ ​អ្នក​អត់សង្កត់​បានទេ​ឬ​ ​អ្នកឲ្យ​ប្រព្រឹត្តទៅ​បាន​ស្រួលបួល​ឬទេ​ ​ទុក្ខវេទនា​ស្រាក​ស្រាន្ត​ ​មិន​រឹត​ឡើង​ទេ​ឬ​ ​ប្រាកដជា​សះស្បើយ​ ​មិន​រឹត​ចំរើន​ឡើង​ទេ​ឬ​។​
 ​[​១១៦​]​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ទូល​ថា​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សរីរយន្ត​ ​ដែល​មាន​ចក្រ៤​ ​មាន​ទ្វារ៩​ ​ខ្ញុំ​ព្រះករុណា​អត់សង្កត់​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ទុក្ខវេទនា​ ​របស់ខ្ញុំ​ព្រះករុណា​រឹតតែ​ចំរើន​ឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​មានតែ​ចំរើន​ឡើង​ ​មិន​ប្រាកដជា​ស្រាក​ស្រាន្ត​ទេ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុរស​មាន​កំឡាំង​ ​ចាក់​ក្បាល​ដោយ​ដែក​ស្រួច​ដ៏​មុត​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​ខ្យល់​ទាំងឡាយ​ដ៏​ខ្លាំង​ហួសប្រមាណ​ ​ចាក់ដោត​នូវ​ក្បាល​ខ្ញុំ​ព្រះករុណា​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះ​សារីបុត្រ​ដ៏​ចំរើន​ ​សរីរយន្ត​ខ្ញុំ​ព្រះករុណា​ ​អត់សង្កត់​មិនបានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់