​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រិត្យ​ ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​ព្រះអង្គ​មានដំណើរ​ល្អ​ ​ទៅកាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ទ្រង់​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ ​ជា​សាស្ត្រា​ចារ្យ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ហើយ​ ​ម្នាល​ភារ​ទ្វា​ជៈ​ដ៏​ចំរើន​ ​មក​ ​យើង​នឹង​នាំគ្នា​ចូល​ទៅ​គាល់​ព្រះសមណគោតម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​យើង​នឹង​ទូល​សួរ​សេចក្តី​នុ៎ះ​ ​នឹង​ព្រះសមណគោតម​ ​ព្រះសមណគោតម​ ​នឹង​ដោះស្រាយ​ ​ដល់​យើង​ទាំងពីរ​នាក់​ ​យ៉ាងណា​ ​យើង​នឹង​ចាំទុក​សេចក្តី​នោះ​យ៉ាងនោះ​។​ ​ឯ​ភារ​ទ្វា​ជ​មាណព​ ​ក៏បាន​ទទួលពាក្យ​របស់​វា​សេដ្ឋ​មាណព​ថា​ ​យ៉ាងហ្នឹងហើយ​ ​អ្នក​ដ៏​ចំរើន​។​ ​គ្រានោះ​ ​វា​សេដ្ឋ​មាណព​ ​និង​ភារ​ទ្វា​ជ​មាណព​ ​បាន​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់