​ទាំង​តូច​ទាំង​ធំ​ ​សណ្ឋាន​ក៏​សម្រេច​មក​អំពី​ជាតិ​ ​ព្រោះ​ជាតិ​របស់​វា​ ​ទី​ទៃៗ​ពីគ្នា​ ​មួយទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​ពួក​សត្វ​ ​ដែល​មានពោះ​ជា​ជើង​ ​ដូចជា​ឧរគជាតិ​ ​ដែល​មាន​ខ្នងវែង​ ​សណ្ឋាន​ក៏​សម្រេច​មក​អំពី​ជាតិ​ ​ព្រោះ​ជាតិ​របស់​វា​ ​ទី​ទៃៗ​ពីគ្នា​ ​មួយទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​ពួក​មច្ឆជាតិ​ ​ដែល​នៅក្នុង​ទឹក​ ​មាន​ទឹកជា​ទីគោ​ចរ​ ​សណ្ឋាន​ក៏​សម្រេច​មក​អំពី​ជាតិ​ ​ព្រោះ​ជាតិ​របស់​វា​ ​ទី​ទៃៗ​ពីគ្នា​ ​មួយទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​ពួក​សត្វ​បក្សី​ ​ដែល​មាន​ស្លាប​ជា​យាន​ ​ហើរ​ទៅ​ក្នុង​អាកាស​ ​សណ្ឋាន​ក៏​សម្រេច​មក​អំពី​ជាតិ​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់