គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងក្រុងមិថិលា ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រណម្យអញ្ជលី ទៅរកព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រកាសនាម និងគោត្រ ក្នុងសំណាក់នៃព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះស្ងៀម ហើយអង្គុយក្នុងទីសមគួរ។
[៩] ព្រហ្មាយុព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវគង់នៅក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា។ ទើបព្រហ្មាយុព្រាហ្មណ៍ ចូលទៅកាន់មឃទេវម្ពវ័ន ជាមួយនឹងពួកមាណពជាច្រើន។ ព្រហ្មាយុព្រាហ្មណ៍