ម្នាលវាសេដ្ឋៈ អ្នកចូរដឹង យ៉ាងនេះថា អ្នកនោះ ឈ្មោះថា ជាអ្នកមានសិប្បៈ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការជួញ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាពាណិជ្ជ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការបំរើអ្នកដទៃ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាអ្នកបំរើគេ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការលួច ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាចោរ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការកាន់គ្រឿងសស្ត្រាវុធ