អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តីញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ នាម និងគោត្រ ដែលគេបានកំណត់តាំងទុក ហៅតៗគ្នាមក ឈ្មោះនេះ គ្រាន់តែជាវោហារក្នុងលោក ដែលពួកញាតិ និងសាលោហិត បានកំណត់តាំងទុក ក្នុងកាលព្រាហ្មណ៍កើតហើយ ក្នុងទីនោះៗ ក៏កើតជាទិដ្ឋិ ដេកត្រាំនៅក្នុងពួកជន ដែលមិនដឹង អស់កាលជាយូរអង្វែង កាលបើពួកជនទាំងនោះ មិនដឹង ក៏នាំគ្នានិយាយថា បុគ្គលជាព្រាហ្មណ៍ព្រោះជាតិ