លោកតែងប្រព្រឹត្តទៅតាមកម្ម ប្រជាជន តែងប្រព្រឹត្តទៅតាមកម្ម សត្វទាំងឡាយ ដែលជាប់នៅក្នុងកម្ម ទើបប្រព្រឹត្តទៅបាន ដូចជារទេះ ដែលមានភ្លៅ ទើបបរទៅបាន បុគ្គលដែលជាព្រាហ្មណ៍ ព្រោះកម្ម ៤យ៉ាងនេះ គឺ តបៈ ១ ព្រហ្មចរិយៈ ១ សំយមៈ ១ ទមៈ ១ កម្ម៤យ៉ាង ដ៏ប្រសើរបំផុតនេះ ជាគុណរបស់ព្រហ្មទាំងឡាយ សប្បុរស ដែលបរិបូណ៌ដោយវិជ្ជា៣ មានភពថ្មីអស់ហើយ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ហៅថាព្រហ្មក៏បាន ហៅថាឥន្ទក៏បាន សម្រាប់ពួកបណ្ឌិតជាអ្នកដឹង។
[១២៥] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព និងភារទ្វាជមាណព បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះ