​កាលបើ​មិន​សម្រេច​ ​តែង​មានផល​តិច​។​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​មាន​សេចក្តី​ត្រូវការ​ច្រើន​ ​មាន​កិច្ច​ច្រើន​ ​មាន​អធិករណ៍​ច្រើន​ ​មាន​សេចក្តី​ប្រុងប្រៀប​ច្រើន​ ​កាលបើ​បានសម្រេច​ ​តែង​មានផល​ច្រើន​ ​តើ​ដូចម្តេច​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​គឺ​ការភ្ជួររាស់​នេះឯង​ ​មាន​សេចក្តី​ត្រូវការ​ច្រើន​ ​មាន​កិច្ច​ច្រើន​ ​មាន​អធិករណ៍​ច្រើន​ ​មាន​សេចក្តី​ប្រុងប្រៀប​ច្រើន​ ​កាលបើ​បានសម្រេច​ ​តែង​មានផល​ច្រើន​។​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​មាន​សេចក្តី​ត្រូវការ​តិច​ ​មាន​កិច្ច​តិច​ ​មាន​អធិករណ៍​តិច​ ​មាន​សេចក្តី​ប្រុងប្រៀប​តិច​ ​កាលបើ​មិន​សម្រេច​ ​តែង​មានផល​តិច​ ​តើ​ដូចម្តេច​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​គឺ​ការលក់ដូរ​នេះឯង​ ​មាន​សេចក្តី​ត្រូវការ​តិច​ ​មាន​កិច្ច​តិច​ ​មាន​អធិករណ៍​តិច​ ​មាន​សេចក្តី​ប្រុងប្រៀប​តិច​ ​កាលបើ​មិន​សម្រេច​ ​តែង​មានផល​តិច​។​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​មាន​សេចក្តី​ត្រូវការ​តិច​ ​មាន​កិច្ច​តិច​ ​មាន​អធិករណ៍​តិច​ ​មាន​សេចក្តី​ប្រុងប្រៀប​តិច​ ​កាលបើ​បានសម្រេច​ ​តែង​មានផល​ច្រើន​ ​តើ​ដូចម្តេច​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​គឺ​ការលក់ដូរ​នេះឯង​ ​មាន​សេចក្តី​ត្រូវការ​តិច​ ​មាន​កិច្ច​តិច​ ​មាន​អធិករណ៍​តិច​ ​មាន​សេចក្តី​ប្រុងប្រៀប​តិច​ ​កាលបើ​បានសម្រេច​ ​តែង​មានផល​ច្រើន​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់