ម្នាលមាណព ហេតុជាទីតាំង នៃបព្វជ្ជាកម្ម មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន ដូចហេតុជាទីតាំង នៃពាណិជ្ជកម្ម ដែលមានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន ដូច្នោះឯង។
[១៣១] សុភមាណពក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌៥យ៉ាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាណព ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌៥យ៉ាង ណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បើអ្នកមិនទើសទាល់ទេ ចូរអ្នកពោល ធម៌ ទាំង៥នោះ ក្នុងបរិស័ទនេះ មកមើល។ បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គក្តី អ្នកប្រាជ្ញប្រហែលនឹងព្រះអង្គក្តី គង់ក្នុងទីណា ទីនោះឈ្មោះថា មិនទើសទាល់ (ដល់ខ្ញុំព្រះអង្គ)។ ម្នាលមាណព បើដូច្នោះ អ្នកចូរពោលចុះ។