​[​១៣២​]​ ​សុភ​មាណព​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​នាំគ្នា​បញ្ញត្ត​ ​ធម៌​ទី១​ ​គឺ​វចី​សច្ចៈ​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​បពិត្រ​ព្រះ​គោតម​ ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​នាំគ្នា​បញ្ញត្ត​ ​ធម៌​ទី២​ ​គឺ​តបៈ​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​នាំគ្នា​បញ្ញត្ត​ ​ធម៌​ទី៣​ ​គឺ​ព្រហ្មចរិយៈ​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​នាំគ្នា​បញ្ញត្ត​ ​ធម៌​ទី៤​ ​គឺ​ការ​បង្រៀន​មន្ត​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​នាំគ្នា​បញ្ញត្ត​ ​ធម៌​ទី៥​ ​គឺ​ចាគៈ​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​នាំគ្នា​បញ្ញត្ត​ធម៌​ ​ទាំង៥នេះ​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​ដូច្នេះ​ ​តើ​ក្នុង​សេចក្តី​នេះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ត្រាស់​ថាដូចម្តេច​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់