​ឈ្មោះ​ ​វា​មទេ​វៈ​ ​១​ ​ឈ្មោះ​ ​វេស្សា​មិត្តៈ​ ​១​ ​ឈ្មោះ​ ​យម​ត​គ្គិ​ ​១​ ​ឈ្មោះ​ ​អង្គី​រសៈ​ ​១​ ​ឈ្មោះ​ ​ភារ​ទ្វា​ជៈ​ ​១​ ​ឈ្មោះ​ ​វា​សេ​ដ្ឋៈ​ ​១​ ​ឈ្មោះ​ ​កស្សបៈ​ ​១​ ​ឈ្មោះ​ ​ភគុ​ ​១​ ​ឥសី​ទាំងនោះ​ ​បាន​ពោល​ហើយ​យ៉ាងនេះ​ថា​ ​ពួក​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​នូវ​ធម៌​ ​ទាំង៥យ៉ាងនេះ​ ​ដោយខ្លួនឯង​ ​ទើប​ប្រកាស​ផល​ ​ដូច្នេះ​ ​មាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​មាន​ទេ​។​ ​
 [​១៣៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​បណ្តា​ព្រាហ្មណ៍​ទាំងឡាយ​ ​មិន​មាន​ព្រាហ្មណ៍​ណាមួយ​ ​សូម្បីតែ​ព្រាហ្មណ៍​ម្នាក់​ ​បាន​និយាយ​ ​យ៉ាងនេះ​ថា​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​នូវ​ធម៌​ ​ទាំង៥នេះ​ ​ដោយខ្លួនឯង​ ​ទើប​ប្រកាស​ផល​ ​ដូច្នេះ​ទេ​ ​បណ្តា​ព្រាហ្មណ៍​ទាំងឡាយ​ ​មិន​មាន​ព្រាហ្មណ៍​ណាមួយ​ ​ជា​អាចារ្យ​ម្នាក់​ក្តី​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ម្នាក់​ក្តី​ ​ដរាប​អំពី​ជួរ​ ​នៃ​អាចារ្យ​ជា​គំរប់៧មក​ ​បាន​និយាយ​ ​យ៉ាងនេះ​ថា​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​នូវ​ធម៌​ ​ទាំង៥យ៉ាងនេះ​ ​ដោយខ្លួនឯង​ ​ទើប​ប្រកាស​ផល​ ​ដូច្នេះ​ទេ​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់