​ពួក​ឥសី​ ​ជាន់​មុន​ៗ​ ​ដែល​ជា​អ្នកតែង​មន្ត​ ​ជា​អ្នក​រាយមន្ត​ ​ដល់​ពួក​ព្រាហ្មណ៍​ ​ពួក​ព្រាហ្មណ៍​ឥឡូវនេះ​ ​តែង​ស្វាធ្យាយ​តាម​បទ​មន្ត​ ​ជា​របស់​ចាស់​ ​ដែល​ធ្លាប់​ច្រៀង​មក​ ​ធ្លាប់​ប្រព្រឹត្ត​មក​ ​ធ្លាប់​ផ្សំ​មក​នោះ​ ​តែង​សូត្រ​តាម​បទ​មន្ត​នោះ​ ​តែង​ពោល​តាម​បទ​មន្ត​ ​ដែល​ពួក​ឥសី​ពោល​មក​ហើយ​ ​តែង​បង្រៀន​តាម​បទ​មន្ត​ ​ដែល​ពួក​ឥសី​បង្រៀន​មក​ហើយ​ ​ដូចជា​ឥសី​ឈ្មោះ​ ​អដ្ឋ​កៈ១​ ​ឈ្មោះ​វា​មកៈ១​ ​ឈ្មោះ​វា​មទេ​វៈ១​ ​ឈ្មោះ​វេស្សា​មិត្តៈ១​ ​ឈ្មោះ​យម​ត​គ្គិ១​ ​ឈ្មោះ​អង្គី​រសៈ១​ ​ឈ្មោះ​ភារ​ទ្វា​ជៈ១​ ​ឈ្មោះ​វា​សេ​ដ្ឋៈ១​ ​ឈ្មោះ​កស្សបៈ១​ ​ឈ្មោះ​ភ​គុ១​ ​ពួក​ឥសី​ទាំងនោះ​ ​ក៏​មិនបាន​ពោល​យ៉ាងនេះ​ថា​ ​ពួក​យើង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​នូវ​ធម៌​ទាំង៥នេះ​ ​ដោយខ្លួនឯង​ ​ទើប​ប្រកាស​ផល​ ​ដូច្នេះ​ទេ​ ​ម្នាល​មាណព​ ​មនុស្ស​ខ្វាក់​ទាំង​ជួរ​ ​ដើរ​ដឹកដៃ​គ្នា​ ​អ្នក​មុខ​ក៏​មើល​មិនឃើញ​ ​អ្នក​កណ្តាល​ ​ក៏​មើល​មិនឃើញ​ ​អ្នក​ក្រោយ​ ​ក៏​មើល​មិនឃើញ​ ​យ៉ាងណា​ ​ម្នាល​មាណព​ ​ភាសិត​សម្រេច​ដល់​ពួក​ព្រាហ្មណ៍​ ​ក៏​មាន​ទំនង​ ​ប្រៀប​ដូច​មនុស្ស​ខ្វាក់​ទាំង​ជួរ​ ​អ្នក​មុខ​ក៏​មើល​មិនឃើញ​ ​អ្នក​កណ្តាល​ ​ក៏​មើល​មិនឃើញ​ ​អ្នក​ក្រោយ​ ​ក៏​មើល​មិនឃើញ​ ​យ៉ាងនោះ​ឯង​។
ថយ | ទំព័រទី ២៣៥ | បន្ទាប់