​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ខ្មៅ​ ​និង​ស​ ​ក៏​មិន​មាន​ ​រូប​ខៀវ​ ​ក៏​មិន​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ខៀវ​ ​ក៏​មិន​មាន​ ​រូប​លឿង​ ​ក៏​មិន​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​លឿង​ ​ក៏​មិន​មាន​ ​រូប​ក្រហម​ក៏​មិន​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ក្រហម​ ​ក៏​មិន​មាន​ ​រូប​ហង្សបាទ​ ​ក៏​មិន​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ហង្សបាទ​ ​ក៏​មិន​មាន​ ​ទី​ដែល​ស្មើ​ ​និង​មិន​ស្មើ​ ​ក៏​មិន​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​ទី​ស្មើ​ ​និង​មិន​ស្មើ​ ​ក៏​មិន​មាន​ ​រូប​ផ្កាយ​ក៏​មិន​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ផ្កាយ​ ​ក៏​មិន​មាន​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​ក៏​មិន​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​ព្រះចន្ទ​ ​ព្រះអាទិត្យ​ក៏​មិន​មាន​ ​អាត្មាអញ​ ​មិន​ស្គាល់​របស់​នុ៎ះ​ ​អាត្មាអញ​ ​មិនឃើញ​របស់​នុ៎ះ​ ​ព្រោះ​ហេតុ​នុ៎ះ​ ​របស់​នោះ​មិន​មាន​ឡើយ​ ​ម្នាល​មាណព​ ​បុរស​នោះ​ ​កាល​និយាយ​ដូច្នេះ​ ​តើ​ឈ្មោះថា​ ​និយាយ​ត្រូវ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​ត្រូវ​ទេ​ ​ព្រោះថា​ ​រូប​ខ្មៅ​ ​និង​ស​ ​ក៏​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ខ្មៅ​ ​និង​សក៏​មាន​ ​រូប​ខៀវ​ក៏​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ខៀវ​ក៏​មាន​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់