​[​១៣៧​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​បើ​ព្រាហ្មណ​មហាសាល​ណាមួយ​ ​ដែល​នៅក្នុង​កោសល​ជនបទ​ ​ដូច​ជា​ចង្កី​ព្រាហ្មណ៍​ ​តា​រុក្ខ​ព្រាហ្មណ៍​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ឬ​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ជា​បិតា​របស់​អ្នកឯង​ ​គប្បី​ពោល​វាចា​ណា​ ​តាម​លោកវោហារ​ក្តី​ ​ពោល​វាចា​ណា​ ​មិន​តាម​លោកវោហារ​ក្តី​ ​តើ​វាចា​ដូចម្តេច​ ​របស់​ព្រាហ្មណ​មហាសាល​ទាំងនោះ​ ​ដែល​ជា​វាចា​ប្រសើរ​ជាងគេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​វាចា​ដែល​ពោល​តាម​លោកវោហារ​ ​ជា​វាចា​ប្រសើរ​។​ ​ព្រាហ្មណ៍​ទាំងនោះ​ ​ត្រិះរិះ​ហើយ​ ​ពោល​វាចា​ក្តី​ ​មិនបាន​ត្រិះរិះ​ ​ហើយ​ពោល​វាចា​ក្តី​ ​តើ​វាចា​របស់​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​វាចា​ដែល​ត្រិះរិះ​ហើយ​ពោល​ ​ប្រសើរ​ជាង​។​ ​ព្រាហ្មណ៍​ទាំងនោះ​ ​ដឹង​ហើយ​ ​ពោល​វាចា​ក្តី​ ​មិនដឹង​ ​ហើយ​ពោល​វាចា​ណា​ក្តី​ ​តើ​វាចា​របស់​ព្រាហ្មណ៍​ទាំងនោះ​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​វាចា​ដែល​ព្រាហ្មណ៍​ទាំងនោះ​ដឹង​ហើយ​ពោល​ ​ប្រសើរ​ជាង​។​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់