​[​១៣៩​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​នីវរណធម៌​ទាំងនេះ​ ​មាន៥ប្រការ​ ​នីវរណធម៌​ ​៥ប្រការ​នោះ​ ​ដូចម្តេច​ខ្លះ​ ​គឺ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ១​ ​ព្យាបាទ​នី​វរ​ណៈ១​ ​ថីនមិទ្ធ​នី​វរ​ណៈ១​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ១​ ​វិចិកិច្ឆា​នី​វរ​ណៈ១​ ​ម្នាល​មាណព​ ​នីវរណធម៌​មាន៥ប្រការ​នេះឯង​។​ ​ម្នាល​មាណព​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​ឱ​បម្មញ្ញ​គោត្រ​ ​ជាធំ​ក្នុង​សុភគ​វន​ជនបទ​ ​(​ក្នុង​ស្រុក​ឱ​ក​ដ្ឋា​)​ ​ត្រូវ​នីវរណធម៌​ ​៥ប្រការ​នេះឯង​ ​មក​បិទបាំង​ ​រាំងរា​ ​ព័ន្ធព័ទ្ធ​ ​រួបរឹត​ហើយ​ ​គាត់​នឹង​ដឹង​ ​ឬ​នឹង​ឃើញ​ ​ឬ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ដែល​ជា​គុណវិសេស​គួរ​ឃើញ​ ​ដោយ​ញាណ​ដ៏​ប្រសើរ​ ​ការណ៍​ដូច្នេះ​នេះ​ ​មិន​មាន​ឡើយ​។​ ​
 [​១៤០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​កាមគុណ​ទាំងឡាយ​នេះ​ ​មាន៥ប្រការ​ ​កាមគុណ​ ​៥ប្រការ​នោះ​ ​ដូចម្តេច​ខ្លះ​ ​គឺ​រូបារម្មណ៍​ ​គប្បី​ដឹង​ដោយ​ចក្ខុបសាទ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់