​[​១៤១​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​បុគ្គល​បង្កាត់ភ្លើង​ឲ្យ​ឆេះ​ឡើង​ ​ព្រោះ​អាស្រ័យ​ស្មៅ​ ​និង​ឧស​ ​ជា​កំញម​ណា​ក្តី​ ​បង្កាត់ភ្លើង​ឲ្យ​ឆេះ​ឡើង​ ​ព្រោះ​មិន​អាស្រ័យ​ស្មៅ​ ​និង​ឧស​ ​ជា​កំញម​ណា​ក្តី​ ​ភ្លើង​ណា​ហ្ន៎​ ​ដែល​មាន​អណ្តាត​ ​មាន​ពណ៌​ ​មាន​ពន្លឺ​។​ ​សុភ​មាណព​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ហេតុ​នោះ​ ​មាន​ទំនង​ដើម្បីនឹង​ឲ្យ​ភ្លើង​ ​ដែល​មិន​អាស្រ័យ​ស្មៅ​ ​និង​ឧស​ ​ឆេះ​ឡើង​បាន​ ​ភ្លើង​នោះ​ ​ទើប​មាន​អណ្តាត​ ​មាន​ពណ៌​ ​មាន​ពន្លឺ​។​ ​ម្នាល​មាណព​ ​ឥតមាន​ហេតុ​ ​ឥតមាន​បច្ច័យ​ណា​ ​ឲ្យ​បុគ្គល​បង្កាត់ភ្លើង​ ​ដែល​មិន​អាស្រ័យ​ស្មៅ​ ​និង​ឧស​ ​ជា​កំញម​ ​ឲ្យ​ឆេះ​ឡើង​បាន​ឡើយ​ ​វៀរលែងតែ​បុគ្គល​មាន​ឫទ្ធិ​ ​ម្នាល​មាណព​ ​ភ្លើង​អាស្រ័យ​ស្មៅ​ ​និង​ឧស​ជា​កំញម​ ​ទើប​ឆេះ​ឡើង​បាន​ ​ដូចម្តេច​មិញ​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់