​[​១៤២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​នាំគ្នា​បញ្ញត្ត​ ​ធម៌​ទាំង៥ប្រការ​ ​ណា​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​បណ្តា​ធម៌​ទាំង៥ប្រការ​នុ៎ះ​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​នាំគ្នា​បញ្ញត្ត​ធម៌​ណា​ ​ថា​ជា​ធម៌​មានផល​ច្រើនជាង​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​។​ ​សុភ​មាណព​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ ​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​នាំគ្នា​បញ្ញត្ត​ធម៌​ ​ទាំង៥ប្រការ​ណា​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​បណ្តា​ធម៌​ទាំង​នុ៎ះ​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​នាំគ្នា​បញ្ញត្ត​ធម៌​ ​គឺ​ចាគៈ​ ​ថា​ជា​ធម៌​មានផល​ច្រើនជាង​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​។​ ​
 [​១៤៣​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​បើ​មហា​យ័ញ្ញ​ប្រាកដ​ឡើង​ ​ចំពោះមុខ​ព្រាហ្មណ៍​ម្នាក់​ ​ក្នុង​លោក​នេះ​។​ ​វេលា​នោះ​ ​ស្រាប់តែ​មាន​ព្រាហ្មណ៍​ពីរ​នាក់​មក​ ​គិត​គ្នា​ថា​ ​យើង​ទាំងពីរ​នាក់​ ​មុខ​ជា​នឹង​បាន​បរិភោគ​ ​នូវ​មហា​យ័ញ្ញ​ ​របស់​ព្រាហ្មណ៍​ឈ្មោះ​នេះ​។​ ​បណ្តា​ព្រាហ្មណ៍​ទាំងពីរ​នាក់​នោះ​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់