ព្រាហ្មណ៍ម្នាក់ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ អាត្មាអញ នឹងបានអាសនៈ ដ៏ប្រសើរ ទឹកដ៏ប្រសើរ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត (តែម្នាក់ឯង) កុំឲ្យពួកព្រាហ្មណ៍ដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលមាណព បើព្រាហ្មណ៍ដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ឯព្រាហ្មណ៍នោះ ត្រឡប់ជាមិនបានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្តវិញ ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ព្រាហ្មណ៍ទាំងឡាយដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ឯព្រាហ្មណ៍នោះ ក៏ខឹងក្រោធ អាក់អន់ចិត្ត ដោយគិតថា អាត្មាអញ មិនបានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ដូច្នេះ ម្នាលមាណព តើពួកព្រាហ្មណ៍បញ្ញត្ត នូវវិបាករបស់មហាយ័ញ្ញនេះ ដូចម្តេចខ្លះ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ក្នុងសេចក្តីនេះ ព្រាហ្មណ៍ទាំងឡាយ ឲ្យទានយ៉ាងនេះ