មានអធិករណ៍ច្រើន មានសេចក្តីប្រារព្ធច្រើន នឹងនិយាយពាក្យពិត ទៀងទាត់រឿយៗ ពុំបាន បពិត្រព្រះគោតមដ៏ចំរើន ចំណែកខាងបព្វជិត មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រារព្ធតិច និយាយពាក្យពិត ទៀងទាត់រឿយៗបាន បពិត្រព្រះគោតមដ៏ចំរើន ឯគ្រហស្ថ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រារព្ធច្រើន នឹងប្រព្រឹត្តដុតកំដៅកិលេស ទៀងទាត់រឿយៗ ពុំបាន... ប្រព្រឹត្តធម៌ដ៏ប្រសើរ... ច្រើនដោយការស្វាធ្យាយន៍... ច្រើនដោយការបរិច្ចាគទាន បពិត្រព្រះគោតមដ៏ចំរើន ចំណែកខាងបព្វជិត មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រារព្ធតិច ប្រព្រឹត្តព្យាយាមដុតកំដៅកិលេស ទៀងទាត់រឿយៗបាន... ប្រព្រឹត្តធម៌ដ៏ប្រសើរ... ច្រើនដោយការស្វាធ្យាយន៍... ច្រើនដោយការបរិច្ចាគទាន។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ខ្ញុំព្រះអង្គ ពិចារណាឃើញធម៌ទាំង៥ប្រការនេះ មានច្រើនក្នុងពួកបព្វជិត មានតិចក្នុងពួកគ្រហស្ថ។