បុគ្គលប្រតិបត្តយ៉ាងណា ហើយបានទៅកាន់ព្រហ្មលោក តថាគត ដឹងច្បាស់នូវបដិបទានោះផង។ បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ ខ្ញុំព្រះអង្គ បានស្តាប់មកហើយថា ព្រះសមណគោតម ទ្រង់សំដែង នូវផ្លូវប្រព្រឹត្តទៅ មួយអន្លើដោយពួកព្រហ្ម សូមព្រះគោតមដ៏ចំរើន ទ្រង់ព្រះមេត្តាប្រោស ប្រាប់ផ្លូវប្រព្រឹត្តទៅ មួយអន្លើ ដោយពួកព្រហ្ម ដល់ខ្ញុំព្រះអង្គ។ ម្នាលមាណព បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែង។ សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១៤៧] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលមាណព ផ្លូវប្រព្រឹត្តទៅ មួយអន្លើ ដោយពួកព្រហ្ម នោះដូចម្តេចខ្លះ ម្នាលមាណព ភិក្ខុក្នុងធម្មវិន័យនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាធំទូលាយ មានសភាពជាចិត្តធំ ប្រមាណមិនបាន