តែងសរសើរព្រះសមណគោតម ដោយវាចាជាគ្រឿងសរសើរ យ៉ាងក្រៃពេក។ សុភមាណព ពោលថា ឱលោកដ៏ចំរើន ខ្លួនខ្ញុំ ឬនរណា នរណា ក៏គង់សរសើរព្រះសមណគោតមដែរ ព្រោះព្រះសមណគោតមដ៏ចំរើន ជាបុគ្គលប្រសើរក្រៃលែង គឺប្រសើរជាងទេវតា និងមនុស្សទាំងឡាយ នែលោកដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តនូវធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ឯព្រះសមណគោតម ក៏សំដែងនូវធម៌ ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីអប់រំចិត្តនោះ ប៉ុណ្ណោះ។
[១៥០] កាលសុភមាណពពោលយ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ចុះអំពីរថទឹមដោយមេសេះសសុទ្ធ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ បន្លឺឧទានថា ព្រះបាទបសេនទិកោសល ហៅពេញជាមានលាភ ភាពជាមនុស្ស ព្រះបាទបសេនទិកោសល បានដោយប្រពៃហើយ ព្រោះទ្រង់បានព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ គង់ក្នុងដែនរបស់ព្រះអង្គ។

ចប់ សុភសូត្រ ទី៩។