​សគារវ​សូត្រ​ ​ទី១០​


 [​១៥១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រាហ្មណី​ ​ឈ្មោះ​នាង​ធន​ញ្ជា​នី​ ​នៅ​អាស្រ័យ​ក្នុង​ស្រុក​ ​បច្ច​លក័​ប្ប​ ​ជា​ស្ត្រី​មាន​សេចក្តី​ជ្រះថ្លា​មាំមួន​ ​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​។​ ​គ្រានោះ​ ​នាង​ធន​ញ្ជា​នី​ព្រាហ្មណី​ ​ភ្លាត់មាត់​បន្លឺ​ឧទានវាចា​ ​អស់​វារៈ៣ដង​ថា​ ​សូម​នមស្ការ​ ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​.​.​.​ ​សូម​នមស្ការ​ ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​
 [​១៥២​]​ ​សម័យ​នោះ​ឯង​ ​មាណព​ឈ្មោះ​ ​សគារវៈ​ ​នៅ​អាស្រ័យ​ក្នុង​បច្ច​លក​ប្ប​គ្រាម​ ​ជា​អ្នកចេះ​ចប់​នូវ​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​ឈ្មោះ​និ​ឃ​ណ្ឌុ​ ​និង​គម្ពីរ​ឈ្មោះ​កេដុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​មាន​គម្ពីរ​ឈ្មោះ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​ជា​អ្នកដឹង​នូវ​បទ​នៃ​វេទ​ ​ជា​អ្នកដឹង​នូវ​វេយ្យាករណ៍​ ​មិន​ទើសទាល់​ក្នុង​គម្ពីរ​លោកាយតៈ​ ​និង​គម្ពីរ​មហាបុរិសលក្ខណៈ​។
ថយ | ទំព័រទី ២៥៩ | បន្ទាប់