ព្រះជិវ្ហាដ៏ល្មម១(១) ។ លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ពោលសរសើរព្រះមានព្រះភាគ ដោយគាថា ទាំងឡាយថា
មហាបុរិសលក្ខណៈទាំងឡាយណា ដែលខ្ញុំបានចេះដឹងមក ថាមាន៣២ប្រការ បពិត្រព្រះគោតម បណ្តាមហាបុរិសលក្ខណៈទាំងនោះ ខ្ញុំមិនឃើញនូវលក្ខណៈ២ប្រការ ក្នុងព្រះកាយនៃព្រះអង្គ បពិត្រព្រះអង្គ ទ្រង់ខ្ពង់ខ្ពស់ជាងជន អវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម ដ៏ប្រាកដស្មើ ដោយភេទស្ត្រី របស់ព្រះអង្គមានដែរឬ ព្រះជិវ្ហាមិនខ្លីរបស់ព្រះអង្គមានឬទេ យើងខ្ញុំបានដឹងមកយ៉ាងណា ព្រះអង្គជាបុគ្គលមានព្រះជិវ្ហាដ៏ល្មម (យ៉ាងនោះ) ដែរឬ សូមព្រះអង្គលៀន នូវព្រះជិវ្ហានុ៎ះ បន្តិចមកមើល បពិត្រព្រះអង្គ ទ្រង់ស្វែងរកនូវ គុណដ៏ប្រសើរ សូមព្រះអង្គបន្ទោបង់ នូវសេចក្តីសង្ស័យដល់
(១) គឺអណ្តាតដែលទន់វែង។