ហើយក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសគារវមាណព អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាត ដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន តែងដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ បពិត្រព្រះគោតមដ៏ចំរើន ក្នុងពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន តែងដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ តើព្រះគោតមដ៏ចំរើន ជាសមណៈបែបណា។
[១៥៤] ព្រះអង្គត្រាស់ថា ម្នាលភារទ្វាជៈ តថាគតនឹងពោលអំពីដំណើរខុសគ្នា នៃបុគ្គលអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ហើយដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ ម្នាលភារទ្វាជៈ មានសមណព្រាហ្មណ៍ពួកមួយ