បណ្តាសមណព្រាហ្មណ៍ទាំងនោះ តថាគត ជាសមណៈមួយដែរ ម្នាលភារទ្វាជៈ ដំណើរដែលខុសគ្នានោះ អ្នកគប្បីដឹងដោយបរិយាយនេះឯង។ ពួកសមណព្រាហ្មណ៍ណា ដឹងច្បាស់នូវធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែលខ្លួនមិនដែលបានស្តាប់ក្នុងកាលមុន ហើយជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ យ៉ាងណា បណ្តាសមណព្រាហ្មណ៍ទាំងនោះ តថាគត ក៏ជាសមណៈ យ៉ាងនោះដែរ។
[១៥៥] ម្នាលភារទ្វាជៈ ក្នុងកាលមុនអំពីការត្រាស់ដឹង កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះ ក្នុងទីឯណោះថា ឃរាវាស ជាភេទចង្អៀតពេកណាស់ ជាផ្លូវនៃធូលី ឯបព្វជ្ជា ទើបជាភេទទំនេរ បើអាត្មាអញ នៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ក្រៃលែង ឲ្យបរិសុទ្ធក្រៃលែង ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេដុសខាត់បានឡើយ បើដូច្នោះ មានតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ