​ប្រព្រឹត្តទៅ​បាន​ ​ត្រឹមតែ​ទៅ​កើ​ត​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភ​ពប៉ុ​ណ្ណោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ឯង​ ​មិន​ល្មមចិត្ត​នឹង​ធម៌​នោះ​ ​នឿយណាយ​ចាក​ធម៌​នោះ​ ​ហើយក៏​ចៀសចេញ​ទៅ​។​
 [​១៥៧​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​ស្វែងរក​នូវ​កឹ​កុសល​ ​ស្វែងរក​នូវ​សន្តិវរបទ​ ​រក​គុណជាត​ដទៃ​ក្រៃលែង​ជាង​គ្មាន​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ដែន​មគធៈ​ ​តាមលំដាប់​ ​ក៏បាន​ដល់​សេនា​និគម​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​ក្នុង​ទីនោះ​ ​តថាគត​ ​បានឃើញ​ភូមិភាគ​ ​(​ចំណែក​ផែនដី​)​ ​ជាទី​គួរ​ត្រេកអរ​ផង​ ​នូវ​ដងព្រៃ​ ​ជាទី​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ផង​ ​នូវ​ស្ទឹង​កំពុង​ហូរ​ទៅ​ ​មាន​ទឹក​ត្រជាក់​ ​មាន​កំពង់​ដ៏​ល្អ​ ​ជាទី​គួរ​ត្រេកអរ​ផង​ ​នូវ​ស្រុក​ជាទី​គោចរ​ជុំវិញ​ផង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​ភូមិភាគ​នេះ​ ​ជាទី​គួរ​ត្រេកអរ​ផង​ ​ដងព្រៃ​ជាទី​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ផង​ ​ស្ទឹង​កំពុង​ហូរ​ទៅ​ ​មាន​ទឹក​ត្រជាក់​ ​មាន​កំពង់​ដ៏​ល្អ​ ​ជាទី​គួរ​ត្រេកអរ​ផង​ ​ស្រុក​ជាទី​គោចរ​ជុំវិញ​ផង​ ​ទីនេះ​ ​ជាទី​គួរ​តាំង​សេចក្តី​ព្យាយាម​ ​របស់​កុលបុត្ត​អ្នក​ត្រូវការ​ដោយ​សេចក្តី​ព្យាយាម​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​អង្គុយ​ក្នុង​ទីនោះ​ ​ដោយ​គិតថា​ ​ទីនេះ​ជាទី​គួរ​ដល់​សេចក្តី​ព្យាយាម​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់