ញើសក៏ហូរចេញអំពីក្លៀក យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែង មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦២] ម្នាលភារទ្វាជៈ តថាគតនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន (ឈានសម្រេចដោយមិនមានខ្យល់ដង្ហើមចេញចូល)។ ម្នាលភារទ្វាជៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ និងច្រមុះហើយ ខ្យល់ដែលចេញអំពីរន្ធត្រចៀក ក៏មានសំឡេងឮខ្លាំង។ ដូចជាស្នប់របស់ជាងលោហៈ កាលបើគេសប់ ក៏មានសំឡេងឮខ្លាំង យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូលអំពីមាត់ និងច្រមុះហើយ ខ្យល់ដែលចេញមកអំពីរន្ធត្រចៀក ក៏មានសំឡេងឮខ្លាំង យ៉ាងនោះឯង។