​ក៏​កើតមាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាយ​ដ៏​ក្រៃលែង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ដូច​បុរស​មាន​កំឡាំង​ ​ចាប់​បុរស​ដែល​ខ្សោយ​ ​ឰដ៏​ដើមដៃ​មួយ​ម្ខាង​ ​ហើយ​កំ​ដៅ​ ​ក្នុង​រណ្តៅ​ដ៏​ពេញ​ ​ដោយ​រងើកភ្លើង​ ​យ៉ាងណាមិញ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ចូល​ ​អំពី​មាត់​ ​អំពី​ច្រមុះ​ ​និង​រន្ធត្រចៀក​ហើយ​ ​ក៏​កើតមាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាយ​ដ៏​ក្រៃលែង​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​សេចក្តី​ព្យាយាម​ ​របស់​តថាគត​ ​តឹងតែង​ណាស់​ ​មិនបាន​ធូរ​ថយ​ទេ​ ​សតិ​របស់​តថាគត​តម្កល់​ខ្ជាប់​ ​មិនបាន​ភ្លេច​ ​ឯ​កាយ​របស់​តថាគត​ ​ដែល​ត្រូវ​សេចក្តី​ព្យាយាម​គ្រប​សង្កត់​ហើយ​ ​ព្រោះ​សេចក្តី​ព្យាយាម​ដ៏​លំបាក​នោះ​ឯង​ ​ក៏​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ពួក​ទេវតា​បានឃើញ​តថាគត​ហើយ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ធ្វើ​មរណកាល​ទៅ​ហើយ​។​ ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់