​ឯ​ទេវតា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិនមែន​ធ្វើ​មរណកាល​ហើយ​ទេ​ ​ប៉ុន្តែ​ជិតនឹង​ធ្វើ​មរណកាល​ហើយ​។​ ​ទេវតា​ពួក​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ធ្វើ​មរណកាល​រួចហើយ​ ​ក៏​មិនមែន​ ​ជិតនឹង​ធ្វើ​មរណកាល​ ​ក៏​មិនមែន​ ​ព្រះសមណគោតម​ ​ជា​ព្រះអរហន្ត​ ​ទ្រង់​គង់​សម្រាន្ត​នៅទេ​តើ​ ​ឯ​ធម៌​ជា​គ្រឿង​នៅ​ ​របស់​ព្រះអរហន្ត​ ​មាន​សភាព​យ៉ាងនោះ​ឯង​។​
 [​១៦៧​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ប្រតិបត្តិ​ ​ដើម្បី​ផ្តាច់​បង់​អាហារ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​លំដាប់នោះ​ ​ទេវតា​ទាំងនោះ​ ​ចូល​មករ​កត​ថា​គត​ហើយ​ ​ពោល​ឃាត់​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ ​អ្នក​និទ៌ុក្ខ​ ​ព្រះអង្គ​កុំ​ប្រតិបត្តិ​ ​ដើម្បី​ផ្តាច់​បង់​អាហារ​ទាំងអស់​ឡើយ​ ​បពិត្រ​ព្រះអង្គ​ ​អ្នក​និទ៌ុក្ខ​ ​បើ​ព្រះអង្គ​នឹង​ប្រតិបត្តិ​ ​ដើម្បី​ផ្តាច់​បង់​អាហារ​ទាំងអស់​ហើយ​ ​យើង​ទាំងឡាយ​នឹង​បញ្ចូល​នូវ​ឱជារស​ទិព្វ​ ​តាម​រណ្តៅ​នៃ​រោម​ព្រះអង្គ​ ​ព្រះអង្គ​នឹង​បាន​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយសារ​ឱជារស​នោះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់