ឬគ្រាប់ពពាយជ្រុង ឬគ្រាប់សណ្តែកកង់ ឬគ្រាប់សណ្តែកទ្រើង កាយក៏ដល់នូវការស្គាំងស្គមក្រៃពេក។ ដូចវល្លិលែនពែន ឬវល្លិយាវ យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ អវយវៈតូចធំរបស់តថាគត ក៏យ៉ាងនោះឯង។ ស្នាមជើងសត្វឱដ្ឋ យ៉ាងណាមិញ ព្រោះអាហារតិចនោះ ត្រគាករបស់តថាគត ក៏យ៉ាងនោះឯង។ លួសដែលគេវេញយ៉ាងណាមិញ ព្រោះតែអាហារតិចនោះ ឆ្អឹងខ្នងរបស់តថាគត ក៏ឡើងរដិបរដុប យ៉ាងនោះឯង។ បង្កង់សាលា ដែលគ្រាំគ្រារគីមរគាម យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ របៀបឆ្អឹងជំនីររបស់តថាគត ក៏រគីមរគាមយ៉ាងនោះឯង។ ក្រពេញទឹកក្នុងអណ្តូងទឹកដែលជ្រៅ ក៏ជ្រៅខូងចុះទៅប្រាកដ យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ ប្រស្រីភ្នែកក្នុងរណ្តៅភ្នែករបស់តថាគត ក៏ជ្រៅខូងចុះទៅ ប្រាកដយ៉ាងនោះឯង។ ផ្លែននោងព្រៃ ដែលគេកាត់ កាលនៅខ្ចី លុះមានខ្យល់ និងកំដៅថ្ងៃពាល់ត្រូវហើយ