​មនុស្ស​ខ្លះ​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិនមែន​ខ្មៅ​ ​មិនមែន​សម្បុរ​សណ្តែកបាយ​ទេ​ ​ព្រះសមណគោតម​ ​មាន​សម្បុរ​ប្រ​ផែះ​ទេតើ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តាមពិត​ ​សម្បុរស្បែក​របស់​តថាគត​ ​សប​រិ​សុទ្ធ​ ​ផូរផង់​ ​តែ​អាប់អន់​ទៅ​ ​ព្រោះតែ​មាន​អាហារ​តិច​នោះ​ឯង​។​
 [​១៦៩​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ក្នុង​អតីតកាល​ ​បាន​រង​នូវ​វេទនា​ ​ជា​ទុក្ខ​ ​ក្លៀវក្លា​ ​ក្តៅក្រហាយ​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​កំណត់​ត្រឹមនេះ​ ​មិន​ហួស​អំពី​នេះ​ឡើយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ក្នុង​អនាគតកាល​ ​នឹង​រង​នូវ​វេទនា​ ​ជា​ទុក្ខ​ ​ក្លៀវក្លា​ ​ក្តៅក្រហាយ​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​កំណត់​ត្រឹមនេះ​ ​មិន​ហួស​អំពី​នេះ​ឡើយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ណា​នីមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​រង​នូវ​វេទនា​ ​ជា​ទុក្ខ​ ​ក្លៀវក្លា​ ​ក្តៅក្រហាយ​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់