បានបរិភោគអាហារឱឡារិក គឺបាយ និងនំហើយ កាលនោះ ភិក្ខុទាំង៥រូបនោះ នឿយណាយចាកតថាគត ក៏នាំគ្នាចៀសចេញទៅ ដោយគិតថា ព្រះសមណគោតម ជាអ្នកល្មោភ សាបសូន្យ ចាកសេចក្តីព្យាយាម វិលមកដើម្បីសេចក្តីល្មោភវិញហើយ។
[១៧១] ម្នាលភារទ្វាជៈ លុះតថាគតនោះ បរិភោគអាហារឱឡារិក មានកំឡាំងហើយ ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានសម្រេចបឋមជ្ឈាន សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ តថាគត បានសម្រេចទុតិយជ្ឈាន ជាធម្មជាតកើតក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏សម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត មានចិត្តនឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង បានទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ សរសើរនូវបុគ្គលនោះថា បុគ្គលដែលបាននូវតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានសម្រេចនូវតតិយជ្ឈាននោះ