​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​តថាគត​ ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់ហើយ​ ​ក្នុង​កាលមុន​ ​ក៏បាន​សម្រេច​ចតុត្ថជ្ឈាន​ ​ដែល​មិន​មានទុក្ខ​ ​មិន​មាន​សុខ​ ​មានតែ​សតិ​ ​ដ៏​បរិសុទ្ធ​ ​កើតអំពី​ឧបេក្ខា​ ​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​
 [​១៧២​]​ ​កាលបើ​ចិ​ត្ត​តំ​កល់​ខ្ជាប់​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​តថាគត​នោះ​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​។​ ​តថាគត​នោះ​ ​រលឹក​ឃើញ​ ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​គឺ​រលឹក​ឃើញ​ ​១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​ឃើញ​ ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​បឋម​វិជ្ជា​នេះឯង​ ​តថាគត​ ​បាន​ក្នុង​វេលា​បឋមយាម​ ​នៃ​រាត្រី​ ​ឯ​អវិជ្ជា​ ​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដែល​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​បង់​នូវ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​តាមពិត​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់