[១៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបនឹងព្រហ្មាយុព្រាហ្មណ៍វិញ ដោយគាថាទាំងឡាយថា
[១៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រហ្មាយុព្រាហ្មណ៍ ក៏ក្រោកអំពីអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបទៀបព្រះបាទា នៃព្រះមានព្រះភាគដោយក្បាល ជប់ព្រះបាទា នៃព្រះមានព្រះភាគ ដោយមាត់ផង ច្របាច់ដោយដៃផង បន្លឺឈ្មោះរបស់ខ្លួនថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះថា ព្រហ្មាយុព្រាហ្មណ៍
បុគ្គលណាដឹងនូវខន្ធ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ឃើញច្បាស់នូវឋានសួគ៌ និងអបាយ មួយទៀត បុគ្គលណា ដល់នូវកិរិយាអស់ទៅនៃជាតិ ដល់នូវទីបំផុតដោយអភិញ្ញា ជាអ្នកប្រាជ្ញ ដឹងច្បាស់នូវចិត្តដ៏បរិសុទ្ធ ជាចិត្តរួចស្រឡះហើយចាករាគៈ ដោយអាការទាំងពួង ជាអ្នកមានជាតិ និងមរណៈលះបង់ហើយ ជាអ្នកប្រកបដោយមគ្គព្រហ្មចរិយៈទាំងអស់ ជាអ្នកចេះចប់ នូវធម៌ទាំងអស់ បុគ្គលប្រាកដដូច្នោះ តថាគតហៅថា ព្រះពុទ្ធ។