​ទ្រង់​ត្រាស់​នូវ​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ ​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខ១​ ​សមុទ័យ១​ ​និរោធ១​ ​មគ្គ១​ ​ក្នុង​កាលនោះ​។​ ​សំពត់​ស្អាត​ ​ប្រាសចាក​វត្ថុ​មាន​ពណ៌ខ្មៅ​ ​គួរ​ទទួល​ ​នូវ​គ្រឿង​ជ្រលក់​ ​ដោយ​ល្អ​បាន​ ​យ៉ាងណាមិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​ក៏​កើតឡើង​ ​ដល់​ព្រហ្មាយុ​ព្រាហ្មណ៍​ ​លើ​អាសនៈ​នោះ​ឯង​ថា​ ​ធម្មជាតិ​ណា​នីមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​១៧​]​ ​គ្រានោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​បាន​ឃើញ​ចតុ​ស្ស​ច្ច​ធម៌​ហើយ​ ​បាន​ដល់​ចតុ​ស្ស​ច្ច​ធម៌​ហើយ​ ​បាន​ដឹង​ចតុ​ស្ស​ច្ច​ធម៌​ហើយ​ ​បាន​ចុះចិត្តស៊ប់​ ​កាន់​ចតុ​ស្ស​ច្ច​ធម៌​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ហើយ​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូច​បុគ្គល​ផ្ងារ​ឡើង​ ​នូវ​របស់​ដែល​ផ្កាប់​ទុក​ ​ឬ​បើក​ឡើង​ ​នូវ​របស់​ដែល​បិទបាំង​ទុក​ ​ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​មនុស្ស​អ្នក​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ទ្រោល​ប្រទីប​ ​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​អ្នកមាន​ភ្នែក​ ​រមែង​មើលឃើញ​នូវ​រូប​
ថយ | ទំព័រទី ៣២ | បន្ទាប់