ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែក។ កាលបើកេណិយជដិល ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានឹងកេណិយជដិល ដូច្នេះថា ម្នាលកេណិយៈ ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកអ្នក ក៏ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ទៅហើយ។ កេណិយជដិល ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដង ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកខ្លួនខ្ញុំព្រះអង្គ ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ ក៏មែនពិតហើយ តែបើទុកជាដូច្នោះ ក៏សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកេណិយជដិល ជាគំរប់ពីរដង ដូច្នេះថា ម្នាលកេណិយៈ ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកអ្នក ក៏ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ទៅហើយ។ កេណិយជដិល ក្រាបបង្គំទូលព្រះមានបុណ្យ ជាគំរប់បីដង ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកខ្ញុំព្រះអង្គ ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ ក៏ពិតមែនហើយ តែបើទុកជាដូច្នោះ