ក៏​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទទួល​ភត្តាហារ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​ ​ក្នុង​ថ្ងៃស្អែក​ឲ្យ​ទាន​។​ ​ព្រះមានបុណ្យ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​កេ​ណិ​យ​ជដិល​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​អាស្រម​របស់​ខ្លួន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ហៅ​ពួក​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​(​មក​និយាយ​ថា​)​ ​សូម​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​ដ៏​ចំរើន​ទាំងឡាយ​ ​ស្តាប់​ ​(​ពាក្យ​ខ្ញុំ​)​ ​ដ្បិត​ខ្ញុំ​បាន​និមន្ត​ព្រះសមណគោតម​ ​មក​ទទួល​ភត្ត​ ​ក្នុង​ថ្ងៃស្អែក​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ខ្វល់ខ្វាយ​បម្រើ​ដោយ​កាយ​ ​តាមយើង​។​ ​ពួក​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​របស់​កេ​ណិ​យ​ជដិល​ ​ទទួល​ស្តាប់​ពាក្យ​កេ​ណិ​យ​ជដិល​ថា​ ​បាទ​ ​លោក​ដ៏​ចំរើន​ ​ហើយ​ពួក​ខ្លះ​ ​ជីក​គុក​ធ្វើ​ចង្ក្រាន​ ​ពួក​ខ្លះ​ពុះឧស​ ​ពួក​ខ្លះ​លាង​ភាជន៍​ ​ពួក​ខ្លះ​តម្កល់​ក្អម​ទឹក​ ​ពួក​ខ្លះ​ក្រាល​អាសនៈ​។​ ​ឯ​កេ​ណិ​យ​ជដិល​ ​ចាត់ចែង​បារាំ​ ​មាន​សណ្ឋាន​មូល​(​១​)​ ​ដោយខ្លួនឯង​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​មណ្ឌប​ ​(​បារាំង​)​ ​ប្រក់​សំពត់​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់