​[​២៣​]​ ​សម័យ​នោះ​ឯង​ ​សេល​ព្រាហ្មណ៍​ ​អាស្រ័យ​នៅក្នុង​អាបណ​និគម​ ​ជា​អ្នកចេះ​ចប់​ត្រៃវេទ​ ​គឺ​ឥរុវេទ​ ​យ​ជុ​វេទ​ ​និង​សាមវេទ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​ ​គម្ពីរ​កេដុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និរុត្តិ​ ​ដែល​មាន​គម្ពីរ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​ជា​អ្នករៀន​នូវ​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ឱនថយ​ ​គឺ​ស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្ត្រ​ ​និង​មហា​បុរិស​លក្ខណ​ព្យាករណ​សាស្ត្រ​ ​តែង​បង្រៀន​ ​នូវ​មន្ត​ទាំងឡាយ​ ​ដល់​ពួក​មាណព​ជំ​ទង់​ៗ​ ​ចំនួន​ ​៣០០នាក់​។​ ​សម័យ​នោះ​ ​កេ​ណិ​យ​ជដិល​ ​ជា​អ្នក​ជ្រះថ្លា​ ​ចំពោះ​សេល​ព្រាហ្មណ៍​។​ ​គ្រានោះ​ ​សេល​ព្រាហ្មណ៍​ ​មាន​ពួក​មាណព​ជំ​ទង់​ៗ​ ​ចំនួន​ ​៣០០នាក់​ហែហម​ ​ដើរ​ត្រាច់​ចុះឡើង​ ​ដើម្បី​សម្រួល​ស្មង​ ​ហើយក៏​ចូល​ទៅ​អាស្រម​របស់​កេ​ណិ​យ​ជដិល​។​ ​សេល​ព្រាហ្មណ៍​ ​បានឃើញ​មនុស្ស​ពួក​ខ្លះ​ ​កំពុង​ជីក​គុក​ធ្វើ​ចង្ក្រាន​ ​ពួក​ខ្លះ​កំពុង​ពុះឧស​ ​ពួក​ខ្លះ​ ​កំពុង​លាង​ភាជន៍​ ​ពួក​ខ្លះ​កំពុង​តម្កល់​ក្អម​ទឹក​ ​ពួក​ខ្លះ​កំពុង​ក្រាល​អាសនៈ​ ​ជិត​អាស្រម​របស់​កេ​ណិ​យ​ជដិល​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់