ទូន្មានបាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត ខ្ញុំបាននិមន្តព្រះសមណគោតម អង្គនោះ មួយអន្លើ ដោយភិក្ខុសង្ឃ ដើម្បីភត្តកិច្ច ក្នុងថ្ងៃស្អែក។ សេលព្រាហ្មណ៍ សួរថា ម្នាលកេណិយៈដ៏ចម្រើន អ្នកនិយាយថា ព្រះពុទ្ធឬ។ កេណិយជដិល ឆ្លើយថា បពិត្រលោកសេលៈដ៏ចម្រើន ខ្ញុំនិយាយថា ព្រះពុទ្ធ។ សេលព្រាហ្មណ៍ សួរថា ម្នាលកេណិយៈដ៏ចម្រើន អ្នកនិយាយថា ព្រះពុទ្ធឬ។ កេណិយជដិល ឆ្លើយថា បពិត្រលោកសេលៈដ៏ចំរើន ខ្ញុំនិយាយថា ព្រះពុទ្ធ។ លំដាប់នោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា សូរសព្ទបែបនេះ រកបានដោយកម្រក្នុងលោក ពាក្យថា ព្រះពុទ្ធ ដូច្នេះ មានមកក្នុងមន្ត របស់យើងថា មហាបុរស ដែលប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ តែងមានគតិ ២យ៉ាង ជាប្រាកដ មិនមែនដទៃឡើយ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ជាធម្មិកធម្មរាជ គ្រប់គ្រងផែនដី ដែលមានសមុទ្រទាំង៤ ជាព្រំប្រទល់ ជាស្តេចឈ្នះសង្គ្រាម ដល់នូវសេចក្តីមាំមួន ក្នុងជនបទ ប្រកបដោយរ័តន៍ទាំង៧ប្រការ មហាបុរសនោះ រមែងមានរ័តន៍ ទាំង៧ប្រការនេះ គឺចក្ករ័តន៍